អំពី យើង
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (ស.ស.ន.ប.) គឺជាសមាគមដែលបម្រើផលប្រយោជន៍ ជូនសង្គម ជូននិស្សិត បញ្ញវន្ត កម្មករ កសិករ ព្រះសង្ឃ មន្ត្រីរាជការ និង ប្រជាពលរដ្ឋខ្មែរ។
ស.ស.ន.ប. គោរពគោលការណ៍បង្រួបបង្រួមជាតិ គោរពរដ្ឋធម្មនុញ ច្បាប់ និង បទប្បញ្ញតិ្តនានាជាធរមាន ប្រកាន់ស្មារតី យុត្តិធម៌ តម្លាភាព និង គាំទ្រប្រជាធិបតេយ្យ សេរីពហុបក្ស។
ទស្សនវិស័យ
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ គឺដើម្បីជម្រុញ ឱ្យនិស្សិត បញ្ញវន្តខ្មែរចូល រួមក្នុងកិច្ចការអភិវឌ្ឍសង្គម និងការពារប្រយោជន៍ជាតិខ្មែរ។
បេសកកម្ម
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ គឺធ្វើកិច្ចសហការ ជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដើម្បីពង្រឹង និង ជម្រុញឱ្យមានការ ចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល ការពារបរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ប្រជាធិបតេយ្យ និងការ គោរពសិទ្ធិមនុស្ស។
គោលបំណង
គោលបំណងរបស់ សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ គឺ៖
-ជម្រុញឱ្យនិស្សិតបញ្ញវន្តខ្មែរ ចូលរួមក្នុងសកម្មភាពនានា ដែលបម្រើផល ប្រយោជន៍របស់សង្គម និងការរីកចម្រើនរបស់ប្រទេសជាតិ តាមរយៈ ការអប់រំ បណ្ដុះបណ្ដាល ចំណេះដឹង ជំនាញ
-លើកតម្កើងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធ មនុស្ស និង នីតិរដ្ឋ
-ចូលរួមក្នុងកិច្ចការ ការពារបរិស្ថាន និង ធនធាន ធម្មជាតិ។
គោលដៅ
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ មានគោលដៅ ដូចខាងក្រោម គឺ៖
-គាំទ្រលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស
-ផ្សព្វផ្សាយបណ្ដុះមនសិការ ឆន្ទៈ ឧត្តមគតិ គុណធម៌ ទសពិធរាជធម៌ ទៅ កាន់សិស្ស និស្សិត បញ្ញវន្តខ្មែរ
-ធ្វើការចូលរួមនិងគាំទ្រជាមួយសង្គមស៊ីវិល រាល់សកម្មភាពទាំងឡាយដែល ទាក់ទងនឹងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និង ប្រឆាំងអំពើហិង្សាក្នុងសង្គមជាតិ
-ធ្វើការសម្របសម្រួលក្នុងកិច្ចសហការ ជាមួយ អង្គការជាតិ អង្គការអន្តរជាតិ ស្ថានទូត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយ សម្របសម្រួលនិងដោះស្រាយបញ្ហានានាដែលជាវិបត្តិរបស់សង្គម ដោយ សន្តិវិធី និង អហិង្សា។
-ដឹកនាំនិស្សិត បញ្ញវន្តខ្មែរ ឱ្យចូលរួមការពារ សង្គមជាតិ វប្បធម៌ និង បូរណភាពទឹកដី។